ក្លឹប​ Arsenal បាន​ប្រកាស​ជា​ផ្លូវការ​យក​បាន​ ខ្សែ​ប្រយុទ្ធ​ Gabriel Jesus ពី​ក្លឹប​ Manchester City នៅ​ក្នុង​ថ្ងៃ​នេះ​ហើយ​។

Gabriel Jesus
Gabriel Jesus

Jesus បាន​ចុះ​កុងត្រា​ជា​មួយ​ Arsenal ដោយ​មាន​កុងត្រា​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ២០២៧ ដោយ​នឹង​ពាក់​អាវ​លេខ​​៩។

ការ​ចរចា​កុងត្រា​ និង​ការ​តេសត្តសុខភាព​បាន​បញ្ចប់​តាំង​ពី​សប្ដាហ៍​មក​ម្ល៉េះ​។ ក្លឹប​កាំភ្លើង​ធំ​មួយ​នេះ​បាន​ចាយ​លុយ​ប្រមាណ​ ៥៥លាន​ដុល្លារ​ ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​ពី​ Man City ។

Jesus បាន​ចាយ​ពេល​៥ឆ្នាំ​លេង​ឲ្យ​ Man City ដោយ​ចូល​រួម​ក្នុង​ប្រកួត​សរុប​២៣៦ប្រកួត​ និង​ស៊ុត​ចូល​ ៩៥គ្រាប់​៕