ខ្សែបម្រើ​ Isco ផ្លាស់​ទៅ​កាន់​ក្លឹប​ Sevilla ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​ចប់​នឹង​ក្លឹប​ Real Madrid ដែល​ជា​ក្លឹប​កីឡាករ​រូប​នេះ​ធ្លាប់​បាន​រួមរស់​អស់​រយៈពេល​ ៩ឆ្នាំ​។

Isco Alarcon
Isco Alarcon

កីឡាករ​​ខាង​លើ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​ខាងលើ​នេះ​រយៈពេល​ ២ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​។

Isco នឹង​ចូល​រួម​ហ្វឹកហាត់​ជា​មួយ​ក្រុម​ថ្មី​របស់​គេ​នៅ​ប៉ុន្មាន​ថ្មី​ខាង​មុខ​នេះ​ បន្ទាប់​ពី​ធ្វើ​តេស្ត​ជាប់​ជា​ស្ថាពរ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Isco ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រុម​ឈុត​ធំ​តាំង​ពីឆ្នាំ​២០០៩ ដោយ​លេង​ឲ្យ​ក្លឹប​ Valencia ក្លឹប​ Malaga និង​ Real Madrid ដោយ​ចូល​លេង​ប្រកួត​សុរប​បាន​ ៤៩៦ប្រកួត​ និង​ស៊ុត​ចូល​ ៨៨គ្រាប់៕