photo of Joao Cancelo
ផ្លូវការ! Manchester City ទិញបានខ្សែការពារស្ដាំ Joao Cancelo ពី Juventus

Manchester City ទិញបានខ្សែការពារស្ដាំ Joao Cancelo ពី Juventus ហើយ Danilo ផ្លាស់ទៅកាន់ Juvenuts វិញ។

Cancelo ចុះកិច្ចសន្យាលេងនៅទឹកដី  Etihad  រយៈពេល ៦ ឆ្នាំ ដែលមានតម្លៃ ៦០ លានផោន។ ចំណែក Danilo មានតម្លៃ ៣៤ លានផោនផ្លាស់ទៅអ៊ីតាលី។ Juve ទិញខ្សែការពារ ជម្រើសជាតិព័រទុយហ្គាល់ Cancelo ពី Valencia នារដូវក្ដៅមុន បន្ទាប់ពីរូបគេលេងបានយ៉ាងល្អកាល  Inter Milan។ រីឯ Danilo ចូលរួម City ក្នុងឆ្នាំ ២០១៧ ពី Real Madrid។

photo of Joao Cancelo
Joao Cancelo

Cancelo មានវ័យ ២៥ ឆ្នាំបានទម្លាយថាមិត្តរួមជាតិ Bernardo Silva បានដើរតួសំខាន់ក្នុងការនាំរូបគេមកកាន់ទឹកដីអង់គ្លេស៕