ក្លឹបទី ១ របស់ជប៉ុនបានប្រកាសនៅថ្ងៃសុក្រនេះថាៈខ្សែប្រយុទ្ធអន្តរជាតិថៃ Teerasil Dangda បានវិលត្រឡប់មកកាន់ J-League ជាមួយ Shimizu S-Pulse ក្នុងការផ្ទេរទាំងស្រុង។

photo of Teerasil Danga
​ខ្សែ​ប្រយុទ្ធ​ថៃ Teerasil Danga

​ក្លឹប Shimizu S-Pulse​ បាន​ប្រកាស​ពី​ការ​ទិញ​បាន​នេះ ​ក្រោយ​ពី​ពួកគេ​ចរចា​ត្រូវ​គ្នា​ជាមួយ​ក្លឹប Muangthong United​ ​របស់​ប្រទេស​ថៃ ​ហើយ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ ​កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ ​ត្រូវ​បាន​ប្រជាជន​ថៃ​ទទួល​ស្គាល់​និង​គោរព​ស្រលាញ់​ជា​ខ្លាំង។ ​រូបគេ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ថៃ ​ជាង​១០០​ប្រកួត​មក​ហើយ ​និង​ជាប់​ឈ្មោះ​ជា​កីឡាករ​លេខ​៣​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​ច្រើន​ជាង​គេ។

Danga  ​ក៏​បាន​ជាប់​ឈ្មោះ​ជា Legend ​របស់​ក្លឹប ​Muangthong United ​ផង​ដែរ ​ក្នុង​នាម​ជា​កីឡាករ​លេង​នៅ​ទី​នេះ​១១​ឆ្នាំ​មក​ហើយ ​បង្ហាញ​ខ្លួន​២៧០​ប្រកួត ​និង​រក​បាន​១១៧​គ្រាប់។ ​រូបគេ​ក៏​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ទៅ​ធ្វើ​តេស្ដ​នៅ​ក្លឹប​អឺរ៉ុប​ផង​ដែរ។ ​នៅ​ឆ្នាំ ២០០៧​ធ្លាប់​ទៅ​ធ្វើ​តេស្ដ​នៅ Man City ​និង​ឆ្នាំ ២០១៤​កន្លង​ទៅ ​ធ្វើ​តេស្ដ​នៅ​ក្លឹប Almeria ​របស់ La Liga ​។ ​Danga ​ធ្លាប់​លេង​ឱ្យ Sanfrecce Hiroshima ​របស់​លីគ​ជប៉ុន​នៅ​ឆ្នាំ ២០១៨​ផង​ដែរ៕