យ៉ោងតាមរបាយរាយការណ៍មួយចំនួនបានឱ្យដឹងថា ខ្សែមប្រើរបស់ក្លឹបយក្សអេស្ប៉ាញ Barcelona កីឡាករ Ivan Rakitic បានដាក់លក់ផ្ទះរបស់គាត់នៅទីក្រុង Barcelona ហើយ។ ខណៈដែរកូនៗរបស់គាត់ក៏បានបញ្ចូនទៅសាលាថ្មីមួយទៀតដើម្បីរៀនភាសាបារាំងដែរ។

ពាក្យចចាមអារ៉ាម Rakitic ដាក់លក់ផ្ទះនៅទីក្រុង Barcelona
ពាក្យចចាមអារ៉ាម Rakitic ដាក់លក់ផ្ទះនៅទីក្រុង Barcelona

ប្រភពដដែលបានបន្តទៀតថា Barcelona នឹងបើកទ្វាឱ្យខ្សែបម្រើសញ្ចាតិក្រូអាត់រូបនេះចាកចេញពីក្លឹបនារដូវកាលនេះប្រសិនបើការចរចាត្រូវរ៉ូវគ្នា។ ក្លឹបយក្សបារាំង Paris Saint-Germain គឺចង់បានរូបគេជាខ្លាំងនៅរដូវក្តៅនេះ។

ប្រសិនបើពួកគេទិញគាត់បានមែននោះ ក្លឹបយក្សរបស់ទីក្រុងប៉ារីសមួយនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឱ្យគាត់នូវកិច្ចសន្យាដ៏ធំមួយដែលនឹងធ្វើឱ្យកីឡាករវ័យ 30 ឆ្នាំរូបនេះទទួលបានប្រាក់ឈ្នួលកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់នៅក្នុងកីឡាដ្ឋាន Camp Nou៕

ប្រភព៖ barcablaugranes