photo of National Futsal League 2018
National Futsal League 2018

ពានរង្វាន់បាល់ទាត់លីគហ្វូតសាល ឆ្នាំ២០១៨ (National Futsal League 2018) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបន្តប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨នេះ លើទីលាន​ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក​ ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ប្រកួត​ខ្វែង​នេះ​ មាន​ក្រុមស.ស.យ.ក កំចាយមារ ប៉ះក្រុម Home Sport FC​ នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម Down Town Sport FC ប៉ះក្រុមឱម៉ាល់ នៅម៉ោង៦ល្ងាច។ ការ​ប្រកួត​ទាំង​២​គូ​នេះ​ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ MYTV ផង​ដែរ។ ក្រុម​ចាញ់​ត្រូវប៉ះ​គ្នា ​ក្នុង​វគ្គ​ចំណាត់​ថ្នាក់​លេខ​៣​ និង​ក្រុម​ឈ្នះ​បន្ត​ប៉ះគ្នា ​ក្នុង​វគ្គផ្តាច់ព្រ័ត្រ ដែរធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ។

photo of National Futsal League 2018
National Futsal League 2018

សូមរំលឹកថា ការប្រកួតលីគហ្វូតសាលជាលើកដំបូង នៅក្នុងស្រុកនេះ ធ្វើឡើងពីថ្ងៃទី៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខណៈភាកច្រើនប្រកួតនៅថ្ងៃចុងសប្ដាហ៍ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគ តាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុម (Top4) ត្រូវឡើងទៅប្រកួតគ្នាដណ្តើមជើងឯកប្រចាំរដូវកាល៕

photo of National Futsal League 2018
National Futsal League 2018