ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៨ បានចូលដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី០៦ ខែតុលា នេះនៅវេលាម៉ោង ៦និង៣០នាទីល្ងាចនេះហើយ។

ពានសម្ដេចតេជោ ប្រកួតវគ្គផ្ដាច់ព្រ័ត្តម៉ោង ៦ៈ៣០ នាទីល្ងាចនេះហើយ
ពានសម្ដេចតេជោ ប្រកួតវគ្គផ្ដាច់ព្រ័ត្តម៉ោង ៦ៈ៣០ នាទីល្ងាចនេះហើយ

ក្រោយទម្លាក់ណាហ្គាវើលដ៍នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការពារជាតិ ត្រូវតតាំងនឹង​អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានយកឈ្នះអង្គរថៃហ្គឺរ។ ការប្រកួតដ៏សំខាន់នេះក៏មានលក់សំបុត្រផងដែរ គឺ៣០០០រៀលសម្រាប់កន្លែងគ្មានដំបូល និង ៥០០០រៀលនៅកន្លែងមានដំបូល។

ទឹកប្រាក់ចំនួន១០០០រៀនពីថវិកាលក់​សំបុត្រនឹងបង្វែជាវិភាគទានសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា៕

ប្រភព៖ keiladaily