ពានហ៊ុនសែនខាប់ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយ ចាប់គូថ្ងៃស្អែក
16 May 2018 - 15:24:39 SHARE

វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ ២០១៨ នឹងរៀបចំការចាប់គូនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា វេលាម៉ោង១១ថ្ងៃត្រង់ នាពហុកីឡដ្ឋានជាតិ។
ក្រុមដែលត្រូវចូលរួមចាប់គូរួមមានក្រុមក្នុងលីគទាំង១២ ភ្នំពេញក្រោន វេស្ទើនភ្នំពេញ សូលទីឡូអង្គរ អង្គរថាយហ្គឺរ អាស៊ីអឺរ៉ុប ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះខ័នរាជខេត្តស្វាយរៀង វិសាខា អគ្គិសនីកម្ពុជា ណាហ្គាវើល និង បឹងកេត។ ចំណែកបេក្ខភាពទាំង៤ ដែលដណ្ដើមបានកៅអីពីថ្នាក់ខេត្តមានដូចជា ខេត្តកោះកុង សាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ គីរីវង់សុខសែនជ័យ និង ខេត្តកំពត។
ក្រុមទាំងអស់ត្រូវប្រកួត ចាញ់ធ្លាក់នៅទឹកដីម្ចាស់ផ្ទះ រហូតដល់វគ្គ៤ក្រុមចុងក្រោយនិងផ្តាច់ព្រ័ត្រ ទើបធ្វើននៅពហុកីឡដ្ឋានជាតិ។

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព