photo of ពាន សម្ដេច ហេង សំរិន
ពិធីបើកការប្រកួតផ្លូវការហើយ ពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” លើកទី២

ពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” លើកទី២ បានបើកការប្រកួតផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា នៅពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិ ប្រធានរដ្ឋសភាពជាតិ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ២០លានរៀលដល់គណៈកម្មការរៀបចំពាន ដើម្បីលើកទឹកចិត្ត និងជំរុញព្រឹត្តិការណ៍នេះឲ្យកាន់តែជោគជ័យថែមទៀត

ថ្លែងនាឱកាសនោះ លោក វង សូត បានសម្ដែងការកោតសរសើរ ចំពោះគណៈកម្មការរៀបចំ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលឆ្នាំកន្លងមក ដែលជំរុញឲ្យការប្រកួតពានរង្វាន់លក្ខណៈមហាជនមួយនេះ ទទួលបានផ្លៃផ្កា និងបន្ដរៀបចំលើកទី២ ក្នុងឆ្នាំ២០១៨ ។ ដោយហេតុនេះលោករំពឹងថា កីឡាករនៃក្រុមនីមួយៗ នឹងរួមចំណែកជាមួយគណៈកម្មការ តាមរយៈការប្រកួតដោយគោរពគោលការណ៍ Fiar-Play និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍សមត្ថភាព ពិសេសកីឡាករក្មេងៗ ដែលមានក្ដីស្រម៉ៃចង់ក្លាយជាកីឡាអាជីព បានសម្រេចគោលដៅខ្លួននាពេលអនាគត ។

photo of ពាន សម្ដេច ហេង សំរិន
ពិធីបើកការប្រកួតផ្លូវការហើយ ពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” លើកទី២

បន្ថែមលើនេះលោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា «ទោះបីការប្រកួតនេះ ចាត់ទុកជាការប្រកួតក្របខណ្ឌមហាជន ប៉ុន្ដែយើងត្រូវដឹងថា បាល់ទាត់អាជីព ក៏កើតចេញពីពាក់កណ្ដាលអាជីព ឬមហាជននេះដែរ តាមរយៈការជ្រើសរើស ដោយផ្នែកលើសមត្ថភាព និងទេពសកោសល្យរបស់អ្នកជំនាញ ។ ដូច្នេះខ្ញុំចាត់ទុកព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយ ដើម្បីគាំទ្រ និងជំរុញយុទ្ធនាការរៀបចំដំណើរឆ្ពោះទៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ជាខ្លាំងនាពេលបច្ចុប្បន្ន» ។

លោក ធុល នាង ប្រធានគណៈកម្មការ បានបញ្ជាក់ថា រដូវកាលទី២នេះ គឺមាន មាន​ក្រុមបាល់ទាត់​ចំនួន​២១ ចូលរួម​ហើយ​បែង​ចែកជា​៤​ពូ​ល ដែល​ពូ​ល​A ពូ​ល B និង​ពូ​ល D មាន​៥​ក្រុម ចំពោះ​ពូ​ល​C មាន​៦​ក្រុម​។​ ​ក្រុម​នីមួយៗ​អនុញ្ញាត​ឲ្យ​មាន​ក្រុម​កីឡាករ​អាជីព ដែល​កំពុង​លេង​ក្នុង​លី​គ​កំពូល​២​រូប និង​លេង​ក្នុង​លី​គ​២ ចំនួន​២​រូប​ចូល​លេង​។ ការអនុញ្ញាត​ឲ្យ​ដាក់​កីឡាករ​អាជីព​បែបនេះ គឺ​ដើម្បី​ឲ្យ​កីឡាករ​អាជីព​ទាំងនោះ ជួយផ្ដល់​នូវ​បទពិសោធន៍​ដល់​កីឡាករ​ថ្មីៗ​ក្មេងៗ​។​

photo of ពាន សម្ដេច ហេង សំរិន
ពិធីបើកការប្រកួតផ្លូវការហើយ ពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” លើកទី២

​ការប្រកួត​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦​សីហា​ទៅនេះ តាម​ការគ្រោងទុក​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២០​តុលា​ឆ្នាំ​២០១៨ ខាងមុខនេះ​។ សូមបញ្ជាក់ថា ជាមួយនឹង​ការចូលរួម​ជា​អធិបតី ក្នុង​ការបើក​ការប្រកួត​នេះ លោក វង សូត្រ បាន​ជួយឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​នេះ​ចំនួន​២០​លាន​រៀល​។​

​នៅ​ថ្ងៃ​សម្ពោធ​បើក​កម្មវិធី​នេះដែរ ក៏មាន​ការប្រកួត​ចំនួន​២​ដែរ​គឺ​ពូ​A និង C​។ សម្រាប់​ពូ​ល​A ក្រុម TN កណ្ដាល FC ប្រកួត​ស្មើ​ជាមួយ​ក្រុម​សម្ព័ន្ធ គ​.​ស​.​ន​.​ប​.​ក ក្នុង​លទ្ធផល ១ ទល់ ១​។ ចំពោះ​ពូ​ល C វិញ​ក្រុម​ពិស្ណុការ​ប្រកួត​ឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​៣ ទល់​២​។​

photo of ពាន សម្ដេច ហេង សំរិន
ពិធីបើកការប្រកួតផ្លូវការហើយ ពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” លើកទី២

ដោយឡែកចំពោះលទ្ធផលប្រកួតបើកឆាកចំនួន ២ប្រកួតកាលពីម្សិលមិញ គឺក្រុម TN Kandal FC បានវាយបកតាមស្មើក្រុមសម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និង បញ្ញវន្ដកម្ពុជា ដោយលទ្ធផល ១-១ និងក្រុមពិស្ណុការ ទទួលបាន ៣ពិន្ទុដំបូង ក្រោយយកឈ្នះក្រុមយុវជនព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-២ ។

​សម្រាប់​ព្រឹត្តិការណ៍​នេះ អ្នក​ដែលមាន​កំហុស​ពិន័យ​ដោយ​កាត​ក្រហម​ត្រូវ​បង់ប្រាក់​៤០.០០០​រៀល កាត​លឿង​២០.០០០​រៀល​។ ក្រុម​បាន​ចំណាត់ថ្នាក់​លេខ​១ បាន​រង្វាន់​៣២​លាន​រៀល លេខ​២​បាន​២០​លាន​រៀល និង​លេខ​៣​បាន​១៤​លាន​រៀល​។​ ​ចំពោះ​រង្វាន់​ដទៃទៀត​នោះ អ្នក​ចោ​ទី​ល្អ​បាន​២​លាន​រៀល អ្នក​ទាត់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ បាន​២​លាន​រៀល ចំពោះ​ក្រុម Fair-Play បាន​រង្វាន់​៦​លាន​រៀល​៕