photo of Suzuki Cup
ពានរង្វាន់​ AFF Suzuki Cup

នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា នាផ្សារទំនើប AEON I ជាន់ទី១ នឹងមានការដាក់តាំងបង្ហាញ​ពានរង្វាន់​ AFF Suzuki Cup។ កម្មវិធីដែលមានឈ្មោះថា AFF Suzuki Trophy Tour នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៣ដល់ម៉ោង៤ល្ងាច។

គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018 នឹងចាប់ផ្ដើមនៅខែវិច្ឆិកា ខាងមុខ។ ក្នុងនោះ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា ស្ថិតនៅពូល A មាន​ ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា និង វៀតណាម។ ក្រុមគោព្រៃខៀវនឹងផ្ដើមយុទ្ធនាការជើងឯកអាស៊ីអាគ្នេយ៍នេះនៅថ្ងៃទី០៨ ខែ​វិច្ឆិកា នាពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ម៉ាឡេស៊ី៕