ក្រុមម្ចាស់ជើងឯកពិភពលោកបារាំង បានត្រឹមស្មើជាមួយ អាល្លឺម៉ង់ ​0ទល់នឹង0 ពានរង្វាន់ UEFA Nations League ពូល A កាលពីយប់មិញ។

ពាន UEFA Nations League អាល្លឺម៉ង់ បានត្រឹមស្មើបារាំង
ពាន UEFA Nations League អាល្លឺម៉ង់ បានត្រឹមស្មើបារាំង

ក្នុង​ការ​ប្រកួត​នេះ​ក្រុម​ទាំង​ពីរ​បាន​ដាក់​កីឡាករ​ល្អ​ពេញ​ជើង​ដូច​គ្នា ព្រោះ​នេះ​ក៏​ជា​ពាន​សំខាន់​មួយ​ដែល។ លើ​ទីលាន​ពួក​គេ​មាន​ឱកាស​ល្អ​ទាត់​សំដៅ​ទី​ដូច​គ្នា​ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​ទាត់​មួយ​ជើង​ពេញ​ តែ​ត្រូវ​អ្នក​ចាំទី​ដៃ​ស្អិតរបស់អាល្លឺម៉ង់ Manuel Neue ជួយសង្គ្រោះទាន់។

នៅដើមតង់ទី2 ដោយកីឡាករ Marco Reus និង Matthias Ginter ខំស៊ុតយ៉ាងល្អដែរតែ ត្រូវអ្នកចាំទី Alphonse Areola របស់បារាំងជួយសង្គ្រោះបាន ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គេ។

ប្រទេសបារាំងបានធ្វើជាម្ចាស់ផ្ទះជួបហូឡង់ក្នុងការប្រកួតជាកលើកទី2 នៅថ្ងៃអាទិត្យទី9 ៕

ប្រភពពី៖ Daily Mail