photo of ណាហ្គាវើល
ណាហ្គាវើល

ក្របខណ្ឌបាល់ទាត់កំពូល​កម្ពុជា រដូវកាល ២០១៨ ឈាមដល់​សប្ដាហ៍​ទី​៧ មាន​ការ​ប្រកួត​ចំនួន ៣ គូ​ក្នុង​នោះ​ក៏​មាន​គូ​ពិសេស​មួយ​គូ​ ​ដែល​ជាការ​ជួប​គ្នា​រវាង ក្រសួង​ការពារ​ជាតិ ហៅកាត់ទ័ព ទទួលស្វាគមន៍ ណាហ្គាវើល នៅ​ម៉ោង ៦:០០ នាទី​ល្ងាច​នេះ ​​នាកីឡដ្ឋានស្តាត​ចាស់។

រង់ចាំមើលថា ណាហ្គាវើល អាចរក្សាកំណត់ត្រាមិនចាញ់ បន្តឈរកំពូលតារាងបានទេ? ស្របពេលដែលម្ចាស់ផ្ទះកំពុងត្រូវការពិន្ទុ ជាចាំបាត់ដើម្បីប្រកួតប្រជែងតំបន់កំពូលតារាងដែរ៕

photo Of ក្រសួង​ការពារ​ជាតិ
ក្រសួង​ការពារ​ជាតិ

​ក្រៅ​ពី​គូ​នេះ​នៅ​មាន​ពីរ​គូ​ទៀត​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម សូលទីឡូ​អង្គរ ជួប ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​នៅ​ម៉ោង ៣ រសៀល​នៅ​ស្តាត​ចាស់ និង​មួយ​គូ​ទៀត​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​​អគ្គិសនី​កម្ពុជា និង​បឹង​កេត​នៅ​ម៉ោង​៣ រសៀល​នៅ​ទីលាន​របស់​អគ្គិសនី​​កម្ពុជា​​ផង​ដែរ៕ ​

Metfone Cambodian League
លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៧ មាន​ការ​ប្រកួត​ចំនួន ៣