photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

ខែ្សប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ដែលបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី​ ២ ខែមករាកន្លងមក ដែលឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី  ដើម្បីទៅចូលរួមប្រកួតបាល់ទាត់ជាមួយក្លិប PAHANG FA។

ដោយមុននឹងការចាកចេញនេះ កីឡាករជំនាញជើងឆ្វេង រូបនេះ បានបង្ហោះសារមួយក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីជាការថ្លែងអំណរគុណដល់លោកឪពុករបស់ខ្លួន និង ការដឹងគុណ ដែលបានខិតខំចិញ្ចឹមបីបាច់រូបគេកន្លងមក។

កីឡាករ ចាន់ វឌ្ឍនាកា បានសរសេររៀបរាប់នៅលើគណនីផ្ទាល់ខ្លួនថា៖ “អរគុណប៉ាដែលខិតខំកន្លងមក យ៉ាងប៉ាគឺជា វីរះបុរសក្នុងចិត្តខ្ញុំរួចហើយ ខ្ញុំនៅតែសង្ឃឹមប៉ានឹងខិតខំប្រឹងប្រែងបន្ថែមទៀត អរគុណ រាជរដ្ធាភិបាលដែលផ្ដល់ការទុកចិត្តលើរូបគាត់កន្លងមក» ខ្លឹមសារដែល វឌ្ឍនាកា បង្ហោះ”៕

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា