photo of ជម្រើសជាតិនារីកម្ពុជា
ជម្រើសជាតិនារីកម្ពុជា លត់ ក្រុមទីម័រខាងកើត ១២-០

ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បាន​បំបាក់ក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ១២-០ ក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP ​នៅ​កីឡដ្ឋាន Bumi Sriwijaya ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ២០១៨។

ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២ ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​នៅ​តែ​បន្ត​ទម្លាយ​សំណាញ់​ទី​របស់​នារីទីម័រ​ខាង​កើត​​​បាន​​៥គ្រាប់​ទៀត។ ៥​គ្រាប់​បាល់​បាន​កើត​ឡើង​នៅ​នាទី​ទី​៥៩ ៦៣, ៦៤, ៦៦ និង ៧១ដែល​ជា​ចំណែក​ដ៏​សំខាន់​ពី​កីឡាការិនី​មក​ពី​ភ្នំពេញ​ក្រោន គឹមហុង និង​ជាវី។ ក្រុម​នារី​ទីម័រ​បាន​ព្យាយាម​ដែរ តែ​នៅ​តែ​មិន​អាច​បំបែក​ពង់មាន់​របស់​កម្ពុជា​ឡើយ។ រយៈ​ពេល​ប្រហែល​ជា​ជាង​១០​នាទី​ចុង​ក្រោយ ក្រុម​ទាំង​ពីរ​កាន់​តែ​ខ្សោយ​កម្លាំង​ទៅ​ដែល​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ក្រុម​នារី​កម្ពុជាឈ្នះ​ក្រុម​នារី​ទីម័រ ១២-០។

៣ពិន្ទុនេះ បានជួយកម្ពុជាឈរកំពូលតារាងបណ្តោះអាសន្ន ខណៈប្រកួតបន្តនឹង​ប៉ះម៉ាឡេស៊ី នៅ​ថ្ងៃទី​២ ខែកក្កដា មុននឹង​ជួប ថៃ អូស្ត្រាលី ជា​បន្តបន្ទាប់​។

photo of ជម្រើសជាតិនារីកម្ពុជា
ជម្រើសជាតិនារីកម្ពុជា លត់ ក្រុមទីម័រខាងកើត ១២-០

គួររំលឹកដែរថា  ក្រុមរំដួលកម្ពុជាដែលមានមាឌល្អិត និងវ័យក្មេងទាំងនេះស្ថិតនៅក្នុងពូល A ជាមួយក្រុមខ្លាំងៗដូចជា៖ អូស្ត្រាលី, ថៃ, ម៉ាឡេសុី និងទីម័រជាដើម ។ យ៉ាងណាក៏ដោយ ពួកគេមិនមានការព្រួយបារម្ភ ឬភ័យខ្លាចចំពោះមុខគូប្រកួតនោះទេ ផ្ទុយទៅវិញម្នាក់ៗសុទ្ធតែមានការតាំងចិត្តក៏ដូចជាឆន្ទៈខ្ពស់ក្នុងការប្រកួតដណ្តើមពានបាល់ទាត់នារីដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះ។