photo of  Marcelo
Marcelo នឹងចាកចេញពីក្លឹប Real Madrid ដើម្បីទៅតាម Cristiano Ronaldo

បើយោងតាមប្រភពសារព័ត៍មានអីុតាលីមួយបានអះអាង Marcelo អាចនឹងចាកចេញពីក្លឹប Real Madrid ដើម្បីចូលរួមជាមួយ Cristiano Ronaldo នៅឯក្លឹប Juventus ។

តាមប្រព័ន្ធផ្សព្វផ្សាយដដែលបាននិយាយឲ្យដឹងថា ភ្នាក់ងាររបស់កីឡាកររូបនេះលោក Jorge Mendes កំពុងតែជំរុញឱ្យចុះកិច្ចព្រមព្រៀងទិញខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បើទោះបីជាក្លិប Juvetus បានបដិសេធការចាប់អារម្មណ៍នេះក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងនោះកីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងមានតម្លៃចន្លោះពី ៤០ ទៅ ៦០ លានអឺរ៉ូ (ស្មើនឹង  ៤៦ ទៅ ៧០ លានដុល្លារ ) ។ នេះប្រសិនបើកីឡាករ Alex Sandro ត្រូវបានលក់ចេញនៅរដូវក្ដៅនេះ ខណះក្លឹបបីសាចក្រហម Manchester United និង PSG កំពុងចរចាទិញកីឡាករូបនេះ ៕

photo of  Marcelo
Marcelo និង Cristiano Ronaldo