រឿង​មួយ​កំពុង​តែ​កក្រើក​ក្នុង​ពិភពបាល់ទាត់ ដោយ​លេចឮ​ថា​ម្ចាស់ក្សត្រី Elizabeth II បាន​សុំ​ហត្ថលេខា​ពី​​ Cristiano Ronaldo ដែល​ជា​កីឡាករ​ចំណូល​ថ្មី​របស់ Manchester United។

ម្ចាស់ក្សត្រី Elizabeth II នឹង Cristiano Ronaldo
ម្ចាស់ក្សត្រី Elizabeth II នឹង Cristiano Ronaldo

ពេលវេលា​បន្ទាប់​ពី United បញ្ចេញ​រូប Ronaldo ពាក់​អាវ​របស់​ក្រុម​​កាល​ពី​​​ម្សិលមិញ ស្រាប់​តែ​លេច​ពាក្យ​ចចាមអារ៉ាម​មួយ​ថា ម្ចាស់ក្សត្រី Elizabeth II ​បាន​ស្នើសុំ​​ហត្ថលេខា​ពី Ronaldo ក្រោយ​បញ្ជា​ទិញ​អាវ​បិសាច​ក្រហម​ចំនួន​៨០។

​​ព័ត៌មាន​នេះ​បាន​លេច​ចេញ​ឡើង​ដោយ​សារ​ការ​បង្ហោះ​របស់​គណនី Twitter មួយ​ឈ្មោះ​ថា Sport Innovation Society ធ្វើ​ឲ្យ​ល្បី​សុះសាយ។ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​រឿង​មិន​ពិត ដោយ​សារ​តែ​ពួក​គេ​លុប​ព័ត៌មាន​នោះ​ចោល និង​បង្ហោះ​សារ​សុំទោស​​ចំពោះ​រឿង​ដែល​មិន​ទាន់​ពិត។

នេះ​​ជា​ភ័ស្ដុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា ម្ចាស់ក្សត្រី Elizabeth II មិន​បាន​ទិញ​អាវ​របស់ United ហើយ​ក៏​មិន​បាន​ស្នើសុំ​ហត្ថលេខា​ពី​ Ronaldo ដែរ។ យ៉ាងណាមិញ រឿង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ជឿ​ថា​ជា​ការ​ពិត និង​ជា​រឿង​អស្ចារ្យ​ដែលម្ចាស់ក្សត្រី Elizabeth សុំ​ហត្ថលេខា​ពី Ronaldo៕