ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ2018 នេះ បានដំណើរ 4ថ្ងៃមកហើយដែលប្រទេសមហាអំណាចរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ខណៈដែលយប់នេះមាន 3គូរ។
ក្រុមនៅអឺរ៉ុប ស៊ុយអែត ត្រូវជួបក្រុមខ្លាំងនៅអាស៊ី កូរ៉េខាងត្បូង នាម៉ោង 7យប់នេះ វគ្គជម្រុះសន្សំពិន្ទុនៃពូល F បន្ទាប់ពីក្រុមការពារជើងឯក អាល្លឺមង់ ចាញ់មិចស៊ិក 1-0 យប់មិញនេះ ។

ប៊ែលហ្ស៊ិក ត្រូវជួបជាមួយប៉ាណាម៉ា នៅម៉ោង10យប់ ដែលជាការប្រកួតបើកឆាកនៃពូល G មុនអង់គ្លេស ប៉ះទុយនេស៊ី នៅម៉ោង 1រំលងអាធ្រាត្រ ។

ទុយណេស៊ី vs អង់គ្លេស

ក្រុមទាំងពីរធ្លាប់ ជួបគ្នា 2ដងកន្លងមក។ អង់គ្លេសមិនដែលចាញ់ ទុយណេស៊ីទេ ពោលស្មើ ១-១ កាលមិត្តភាពឆ្នាំ 1990 និង ឈ្នះ 2-0 នៅវគ្គចែកពូលនៅ World Cup  ឆ្នាំ 1998 នៅប្រទេសបារាំង។ ទុយនេស៊ី មិនដែលឆ្លងផុតពូលឡើយនៅ World Cup 4ដងកន្លងមក។

ស៊ុយអែត vs កូរ៉េខាងត្បូង

ស៊ុយអែត នឹងកូរ៉េខាងត្បូង ធ្លាប់ប៉ះគ្នាបួកដង់

ស៊ុយអ៊ែតមិនដែលចាញ់ទេក្នុងការប្រកួត 4លើកទល់នឹងក្រុមកូរ៉េខាងត្បូង (ឈ្នះពីរដងស្មើ ពីរដង) ។ ជ័យជម្នះដ៏ធំបំផុតរបស់ស៊ុយអែតគឺឈ្នះ កូរ៉េខាងត្បូង 12ទល់នឹង0 នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 1948 ។

ប៊ែលហ្ស៊ិក នឹង ប៉ាណាម៉ា វិញគឺប៉ះគ្នាជាលើកដំបូងក្នុងព្រឹត្តិការណ៍​​ World Cup 2018 នៅប្រទេសរុស្ស៊ីនេះ។ ការប្រកួត​បើកឆាក​ពូ​ល G មនុស្ស​ជាច្រើន​សំឡឹង​ឃើញ​បែលហ្ស៊ិក ដោយ​មើលរំលង​ប៉ា​ណា​ម៉ា​។ បែលហ្ស៊ិក​ដែល​ដឹកនាំ​ដោយ​លោក Roberto Martinez មាន​កីឡាករ​ដ៏​ពោរពេញ​ទៅដោយ​បទពិសោធន៍​លំដាប់​ពិភពលោក  ខណៈដែល​ប៉ា​ណា​ម៉ា​ទើប​មានឱកាស​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ក្រោយ​ចាញ់​ម៉ិ​ក​ស៊ិ​ក​កាលពី​ឆ្នាំ​1986 បែលហ្សិក​​មិនដែល​បរាជ័យ​ក្នុងជំនួប​ជាមួយ​ក្រុម​ពី​តំបន់ CONCACAF ឡើយ ដោយ​ឈ្នះ​9​លើក ស្មើ​2​លើក ខណៈ​កំណត់ត្រា​របស់​ប៉ា​ណា​ម៉ា​ជាមួយ​ក្រុម​នៅ​តំបន់​អឺរ៉ុប គឺ​ស្មើ​4​លើក និង​ចាញ់​5​លើក​៕

photo of ស៊ុយអែត vs កូរ៉េខាងត្បូង ប៊ែលហ្ស៊ិក នឹង ប៉ាណាម៉ា នឹង ទុយណេស៊ី vs អង់គ្លេស រព្រឹត្តិការណ៍​​ World Cup 2018
ស៊ុយអែត vs កូរ៉េខាងត្បូង ប៊ែលហ្ស៊ិក នឹង ប៉ាណាម៉ា នឹង ទុយណេស៊ី vs អង់គ្លេស រព្រឹត្តិការណ៍​​ World Cup 2018

ប្រភពពី៖ New