FIFA
FIFA

តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា មន្ត្រីមូលនិធិសហគមន៍ របស់ FIFA នឹងមកបំពេញទស្សនកិច្ចនៅអង្គការ Indochina Starfish Foundation (ISF) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

លោក Steve McManaman ប្រតិភូរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA និងជាអតីតកីឡាករបាល់ទាត់ អាជីពដ៏ល្បី ១រូបក្នុងក្រុមជម្រើសជាតិអង់គ្លេសផងនោះ នឹងមកធ្វើទស្សនកិច្ចនៅអង្គការ ISF ក្នុងគោលបំណង បន្តបំផុសកីឡាបាល់ទាត់នៅកម្ពុជា តាមរយៈអង្គការដែលប្រើវិស័យបាល់ទាត់ជាឧបករណ៍ សម្រាប់ធ្វើឲ្យ ប្រសើរឡើង សម្រាប់ជីវិតរបស់យុវជនដែលជួបការលំបាកនៅជុំវិញពិភពលោក និងដោះស្រាយបញ្ហាសង្គម ដែលជះឥទិ្ធពលដល់យុវជន ដូចជាការអប់រំសុខភាព និងសមភាពយេនឌ័រ៕