ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​ក្លាយ​ជា​កីឡាករ Free Agent ​ចាប់​ពី​ស្អែក​នេះ​ទៅ​ហើយ ​បន្ទាប់​ពី​កុងត្រា​ចាស់​របស់​គេ​ផុត​កំណត់​ត្រឹម​ថ្ងៃ​៣០​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ​។

Lionel Messi
Lionel Messi

​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដំណើរ​ការ​នៃ​ការ​ចរចា​កុងត្រា​ថ្មី​របស់​ក្លឹប Barelona ​និង Messi ​មិន​ទាន់​បាន​សម្រេច​ជា​ផ្លែផ្កា​នោះ​ទេ ដោយ​គ្រាន់​តែ​លេច​ដំណឹង​ថា​ជិត​ហើយៗ​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កុងត្រា​ចាស់​ទៅ​ហើយ។ ​ចាប់​ពី​ថ្ងៃ​១​កក្ដដា​ខាង​មុខ​នេះ​ទៅ ​Messi ​ជា​កីឡាករ Free ​ក្លឹប​ណា​ក៏​អាច​ចរចា​ជាមួយ​សាមី​ខ្លួន​ដើម្បី​នាំ​យក​ទៅ​លេង​បាន​ដែរ។

​ត្បិត​តែ​យ៉ាង​នេះ​មែន ​ក្រុម​ការងារ​របស់​ក្លឹប​អ្នក​មាន​បុណ្យ ​នៅ​តែ​ជឿ​ជាក់​ថា​កីឡាករ​អាហ្សង់ទីន​នឹង​មិន​ចាកចេញ​ពី​ទឹកដី បាសេណូឡា ​ទេ។ ដោយ​កុងត្រា​ថ្មី ​នឹង​មាន​ឆាប់​ៗ​ខាង​មុខ ​ហើយ​ក៏​មិន​មាន​ក្លឹប​ណា​មួយ​អាច​ដណ្ដើម​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ​ពី​ដៃ​ក្រុម Barcelona ​បាន​ដែរ៕