photo of ពុំ តុលា
ខ្សែការពារ ពុំ តុលា បានសម្រេចចិត្តចេញពីក្រសួងការពារជាតិ

ខ្សែការពារ ពុំ តុលា បានសម្រេចចិត្តចេញពីក្រសួងការពារជាតិ ដោយលើកឡើងថា ចង់ផ្ដល់ឱកាសដល់កីឡាករស្រករក្រោយ និងស្វែងរកបទពិសោធនៅទ្រនំសមស្របណាមួយដើម្បីការប្រកួតប្រជែងថ្មី។

អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា បានសរសេរលើគណនី Facebook របស់ខ្លួនថ្លែងអំណរគុណដល់ទ្រនំចាស់មួយនេះក្រោយចំណាយពេលប្រមាណជិត១២ឆ្នាំ និងបានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣លើក។

photo of ពុំ តុលា
ខ្សែការពារ ពុំ តុលា បានសម្រេចចិត្តចេញពីក្រសួងការពារជាតិ

ពុំ តុលា ឲ្យដឹងបែបនេះ ៖ “គ្មានពាក្យថាជួបជុំគ្នាដែលមិនបែកគ្នាទេ ហើយខ្ញុំក៏ សូមអរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិដែលតែងតែផ្តល់បទពិសោធល្អៗមកអោយខ្ញុំរយៈពេលជាង១២ឆ្នាំមកនេះ ព្រមទាំងមិត្តរួមក្រុមដែលតែងតែផ្តល់ស្នាមញញឹមឲ្យខ្ញុំ។ វាជាពេលដែលខ្ញុំត្រូវបន្តទៅមុខ ឈានជើងចូលការប្រកួតប្រជែងថ្មីមួយទៀត”។

កីឡាករមានប្រភពនៅសង្កាត់ព្រែកលាប បានឈានជើងចូលក្រសួងការពារជាតិ នៅឆ្នាំ២០០៧ និងមានឈ្មោះជាប់ជម្រើសជាតិយុវជនអាយុក្រោម១៧ឆ្នាំ នៅឆ្នាំដដែលនោះ ហើយក្រោយមកក៏មានឈ្មោះក្នុងក្រុមធំផងដែរ។
ពុំ តុលា ជាប់ជម្រើសជាតិចុងក្រោយបង្អស់នៅខែមីនា ឆ្នាំ២០១៧ ក្រោមការដឹកនាំដោយគ្រូបង្គោលជនជាតិប្រេស៊ីល Leonardo Vitorino៕