photo of Marcelo Vieira
Enzo Vieira ដែល​ជា​កូន​ប្រុស​របស់ Marcelo

Enzo Vieira កូនប្រុសរបស់ Marcelo ដែលមានអាយុត្រឹមតែ ៨ឆ្នាំ តែមានសមត្ថភាពគួរ​ឲ្យចាប់​អារម្មណ៍​មិន​ចាញ់​ឪពុក​ទេ ដែលគេបានលែងតែតបាល់យ៉ាងជំនាញជាមួយក្រុម Real Madrid។

នៅក្នុងវីឌីអូដែលបានបង្ហោះក្នុងបណ្តាញសង្គមគេឃើញថាកូនប្រុសរបស់លោក Marcelo វ័យ៨ឆ្នាំ Enzo Vieira បានចូលទៅក្នុងបន្ទប់​ផ្លាស់​ខោអាវ​របស់​ក្រុម Real Madrid បន្ទាប់មករូបគេក៏លែងតែតបាល់ ដោយចាប់​ផ្ដើម​ដំបូង Enzo តែត​បាល់​ចេញ​ពី​កីឡាករ​ខ្សែ​ការពារ​ Theo Hernández ហើយ​តែត​ជា​បន្តៗ​គ្នា​រហូត​ដល់​ Sergio Ramos ​ដែល​ជា​អ្នក​ចុងក្រោយ បាន​ប៉ះ​បាល់​ទៅ​ឲ្យ Enzo តែត​បញ្ចូល​ធុង​យ៉ាង​ល្អ។ ក្រុម​កីឡាករ​ Real Madrid ទាំង​ស្បែក​ហ៊ោ​ជា​ខ្លាំង ក្រោយ​​កូន Marcelo សម្រេច​ល្បែង​បាន​ជោគជ័យ។ Enzo Vieira បច្ចុប្បន្ន​កំពុង​ហាត់​នៅ​យុវជន​របស់ Real Madrid៕​​

ទស្សនាវីឌីអូខាងក្រោម