ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឡើងទៅកាន់វគ្គ 16ក្រុមចុងក្រោយ FIFA World Cup 2018 ក្រោយ Paulinho និង Thiago Silva បំប៉ោងសំណាញ់ម្នាក់មួយគ្រាប់ឈ្នះស៊ែប 2ទល់នឹង0 យកបានកំពូលតារាងពូល E  ស្របពេលស្វីស បានត្រឹមស្មើ 2-2 ជាមួយកូស្តារីកា ។

photo of ប្រេស៊ីល ប៉ះ ស៊ែប
ប្រេស៊ីល ប៉ះ ស៊ែប

3ពិន្ទុបន្ថែមនេះដែរបានជួយអោយអតីតម្ចាស់ជើងឯក World Cup 5សម័យច្រើនជាងគេ ប្រេស៊ីល ឈរនៅកំពូលតារាងនៃពូល E ដោយមាន7ពិន្ទុ ខណៈក្រុមនៅអឺរ៉ុប ស្វីសជាប់លេខ2 ឈ្នះកៅអីឡើងទៅវគ្គ16ក្រុមចុងក្រោយដូចគ្នា។

ប្រេស៊ីល នឹងត្រូវប៉ះក្រុមលេខ2 ក្នុងពូល F មិចស៊ិក ជាមួយនឹងក្រុមលេខ1 ពូល F ស៊ុយអែត ត្រូវជួបក្រុមលេខ2 ពូល E ស្វីសនៃវគ្គ 16ក្រុមចុងក្រោយ ក្នុង FIFA World Cup 2018 លើកទី21 នេះ៕

X

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com