អ្នកចាំទីចំណូលថ្មីរបស់ Arsenal កីឡាករ Bernd Leno ថា ការអវត្តមានរបស់សិស្សច្បង Petr Cech គឺជាឱកាសមួយដ៏ល្អសម្រាប់ខ្លួន ក្នុងការបង្ហាញសម្មតភាពឱ្យលិចធ្លោរ។

Bernd Leno នឹង Petr Cech
Bernd Leno នឹង Petr Cech

អ្នកចាំទីសញ្ចាតិអាល្លឺម៉ង់រូបនេះត្រូវ Arsenal ទិញពី Bayer Leverkusen កាលពីខែសីហា ខណៈដែរការមកដល់របស់អាចឱ្យគាត់ត្រឹមតែជាអ្នកចាំទីដៃទី2 ប៉ុណ្នោះ ចំណែងដៃទី1 គឺនៅលើ Petr Cech ដដែល។ ក្រោយពេលមកលោកលេងបាន 3ប្រកួតហើយជាមួយក្លឹបថ្មីរបស់លោក Premier League មួយប្រកួត Europa League ហើយ​មួយ​ទៀត​នៅ​ក្នុង​ League Cup។

Bernd Leno បាននិយាយថា៖ ពេលនេះសិស្សច្បង Petr Cech បានរងរបួសហើយ ខ្ញុំមិនដឹងទេថាតើគាត់សម្រាក់ប៉ុន្នានថ្ងៃនោះទេ។ ខ្ញុំមានឱកាសលេងជម្រើសទីមួយ ហើយខ្ញុំនឹងបង្ហាញឱ្យគ្រូបង្វឹកដឹងពីគុណភាពរបស់ខ្ញុំ។ វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ៕

ប្រភព៖ Goal