គ្រាប់​បាល់​របស់ Karim Benzema នៅ​ម៉ោង​បន្ថែម​ទល់​នឹង Manchester City ធ្វើ​ឲ្យ​គេ​តាម​ស្មើ​កំណត់ត្រា​​មួយ​របស់​ Cristiano Ronaldo នៅ​ក្នុង​ពាន​រង្វាន់ Champions League។

Karim Benzema
Karim Benzema

Benzema ទាត់​បញ្ចូល​ទី​បាល់​ប៉េណាល់ទី​​​នៅ​ម៉ោង​បន្ថែម UCL ​ជួយ Real Madrid យក​ឈ្នះ Man City សរុប​ទាំង​ពីរ​ជើង​ ៦-៥។ វា​គឺ​ជា​គ្រាប់​បាល់ Champions League ​ទី​១០​​សម្រាប់​រូប​គេ​នៅ​រដូវ​កាល​នេះ គិត​ត្រឹម​វគ្គ​ចាញ់​ធ្លាក់ និង​តាម​ស្មើ​ម្ចាស់​​កំណត់ត្រា​ចាស់​ Cristiano Ronaldo ដែល​ជា​អតីត​មិត្តរួម​ក្រុម​នៅ Real Madrid។

កីឡាករ​សញ្ជាតិ​បារាំង​វ័យ​៣៤​ឆ្នាំ​​រក​បាន​៤​​ទល់​នឹង​ Chelsea កាល​ពី​វគ្គ​៨​ក្រុម​ចុងក្រោយ និង​៣​គ្រាប់​ពេល​ប៉ះ​ជាមួយ Paris Saint-Germain នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ហើយ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ Man City រូប​គេ​​រក​បាន​៣​គ្រាប់​បន្ថែម​ទៀត ធ្វើ​ឲ្យ​គេ​មាន​១០​គ្រាប់​ក្នុង​វគ្គ​ចាញ់​ធ្លាក់។

បើ​គិត​គ្រាប់​គ្រប់​ជុំ​​ក្នុង​​ពាន​រង្វាន់ UCL រដូវ​កាល​២០២១-២២​នេះ Benzema កំពុង​ឈរ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​មាន១៥​គ្រាប់។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង Real Madrid និង Liverpool នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០២២​ខាង​មុខ៕