ពេល Spurs ជួប Man Utd អាទិត្យនេះ Kane អាចអវត្តមាន

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ Tottenham
បានប្រាប់ឱ្យដឹងថាកីឡាករ Harry Kane មិនមានភាពច្បាស់លាស់ក្នុងការប្រឈមមុខនឹងក្រុម Manchester United ទេ។ គឺដោយសារតែកីឡាករវ័យ២៤ឆ្នាំរូបនេះមិនមានឈ្មោះក្នុងបញ្ជីរបស់ Spurs ពេលក្រុមខ្លួនបានបរាជ័យ ៣-២ក្រោមស្នាដៃក្រុម West Ham កាលពីថ្ងៃពុធ ។ ព្រោៈតែគេមានរបួសសរសៃពួរ ទិចទួចពេលប៉ះ Liverpool នៅ Premier League។

Pochettino បានប្រាប់ BeIN Sports នៅពេលសួរថាតើ Kane នឹងត្រូវប្រឈមមុខជាមួយក្រុម Man United ក្រោយពី Spurs បានចុះចាញ់ជាមួយ West Ham ក្នុងលទ្ធផល 2-0 នៅតង់ទី 2 ។យើងត្រូវវាយតម្លៃលើក្រុមព្រោះយើងត្រូវបង្ខំឱ្យបង្វែរទៅដោយហេតុផលផ្សេង ៗ គ្នាហើយពួកយើងនឹងដឹងក្នុងពេលប៉ុន្មានថ្ងៃខាងមុខុ។ Tottenham Hotspur ត្រូវបានធ្លាក់ពី League Cup ក្រោយបរាជ័យក្រោមថ្វីជើង West Ham ៕
ប្រភពពី goal.com