ខ្សែ​ប្រយុទ្ធ Alvaro Morata រក​បាន​គ្រាប់​ចុង​ម៉ោង​​ជួយ​​អេស្ប៉ាញ​យក​ឈ្នះ​ព័រទុយហ្គាល់ ១-០ មាន​ឱកាស​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Nations League។

Cristiano Ronaldo
Cristiano Ronaldo

គ្រាប់​បាល់​របស់​អតីត​កីឡាករ Chelsea ធ្វើ​បាន​នៅ​នាទី​ទី​៨៨ ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្តរួម​ក្រុម Nico Williams។ ព័រទុយហ្គាល់​មាន​ឱកាស​​រក​គ្រាប់​បាល់​ដែរ​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Diogo Jota និង Cristiano Ronaldo ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​។

ជ័យជម្នះ​នេះ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ឈរ​នៅ​កំពូល​តារាង Group A2 មាន​១០​ពិន្ទុ ខណៈ​ព័រទុយហ្គាល់​នៅ​លេខ​ពីរ​មាន​១០​ពិន្ទុ។ នេះ​មាន​ន័យ​ថា អេស្ប៉ាញ​បាន​កៅអី​មួយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ជាមួយ​៣​ក្រុម​ផ្សេង​ទៀត​មាន​ដូច​ជា ក្រូអាត អ៊ីតាលី​និង​ហុល្លង់៕