photo of ព័រទុយហ្គាល់
ក្រុមជម្រើសជាតិ ព័រទុយហ្គាល់

ក្រុម រាជសីរោមមាស ជម្រើសជាតិព័រទុយហ្គាល់ បានផ្ដួលក្រុមជម្រើសជាតិប៉ូឡូញនៅក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ ទោះក្រុមពួកគេបានអវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ដោយ។

photo of ប៉ូឡូញ
ក្រុមជម្រើសជាតិប៉ូឡូញ

កីឡាករខ្សែប្រយុទ្ធមកពីក្លឹប Valencia, Andre Silva ជាអ្នករកគ្រាប់តាមស្មើ ១-១ នៅនាទីទី៣១ ក្រោយពេល Piatek បានរកគ្រាប់នាំមុខឲ្យប៉ូឡូញនៅនាទីទី១៨ ជាមួយនឹងមិត្តរួម Glik ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៤២ នៃវគ្គទី១ រយៈពេល ៤៥នាទីដំបូង មុនពេលកីឡាករខ្សែបម្រើស្លាបមកពីក្លឹប Manchester City, Bernado Silva ស៊ុតពីចម្ងាយ ៤០យ៉ាតចូលទីយ៉ាងស្អាតនៅនាទីទី៥២ ដើមវគ្គទី២ និងគ្រាប់ទី២ របស់ប៉ូឡូញកើតឡើងនៅនាទីទី៧៧។

photo of ព័រទុយហ្គាល់
ក្រុមជម្រើសជាតិព័រទុយហ្គាល់
photo of ព័រទុយហ្គាល់
ក្រុមជម្រើសជាតិព័រទុយហ្គាល់

គួរឲ្យដឹងថា ក្រុមដែលជ្រុះចេញពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមនោះ នៅសល់១ប្រកួតទៀតក្នុងខែតុលានេះ ដោយត្រូវប៉ះក្រុមស្កុតឡែន នៅសប្តាហ៍ក្រោយក្នុងជំនួបមិត្តភាពអន្តរជាតិ ខណៈប៉ូឡូញត្រូវជួបអ៊ីតាលី នៅថ្ងៃទី១៥ ខែតុលា ក្នុងយុទ្ធនាការ Nationals League៕