ជើងឯកទ្វីបអឺរ៉ុបនិងជាម្ចាស់ពាន Nations League ព័រទុយហ្គាល់ ទើបតែរកបានជ័យជម្នះលើកទី១ក្នុងវគ្គជម្រុះ Euro 2020 ក្នុងចំណោមបីប្រកួតដំបូងក្នុងពូល B ក្រោយស៊ីម្ចាស់ផ្ទះ ស៊ែប ៤-២ ។

photo of Euro 2020
Euro 2020 ៖ ស៊ែប ២-៤ ព័រទុយហ្គាល់

ព័រទុយហ្គាល់បាននាំមុខមុនតាមរយៈ William Carvalho ក្នុងនាទី៤២និង Goncalo Guedes ក្នុងនាទី៥៨ មុន Nikola Milenkovic បន្ថយការនាំមុខរបស់ក្រុមភ្ញៀវក្នុងនាទី៦៨។

នៅនាទី៨០ Cristiano Ronaldo បង្កើនការនាំមុខ២គ្រាប់ជាថ្មីសម្រាប់ព័រទុយហ្គាល់វិញ តែ៥នាទីបន្ទាប់ Aleksandar Mitrovic ស៊ុតឱ្យស៊ែបតាមប្រកៀកប្រកិតវិញ។ យ៉ាងណាក្ដី ភ្លាមៗក្រោយកែបាល់ Bernardo Silva ស៊ុតឱ្យព័រទុយហ្គាល់ធានាជ័យជម្នះក្នុងនាទី៨៦។

ព័រទុយហ្គាល់ពេលនេះមាន៥ពិន្ទុពី៣ប្រកួត ខណៈក្រុមលេខ១ អ៊ុយក្រែន មាន១៣ពិន្ទុពី៥ប្រកួត។ ឯ ស៊ែប ទើបតែមាន៤ពិន្ទុពី៤ប្រកួត ស្មើគ្នាជាមួយ លុចហ្សំបួរ តែ ស៊ែប ជំពាក់គ្រាប់បាល់ច្រើនជាង៕