ព័រទុយហ្គាល់ ត្រូវបាន ហូឡង់ លុតយ៉ាងចាស់ដៃ ៣-០ ក្នុងជំនួបមិត្តភាពកាលពីយប់មិញ

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានរងបរាជ័យយ៉ាងឈឺចាប់បំផុតក្រោយចាញ់ហូឡង់ ៣ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ ដែលធ្វើឡើងក្នុងក្រុងហ្ស៉ឺណែវ ប្រទេសស្វីស នៅរាត្រីថ្ងៃទី២៦ ខែមីនា។
អតិតខ្សែបម្រើ Manchester United កីឡាករ Memphis Depay ស៊ុតបញ្ចូលទីនាំមុខមុនបានមួយគ្រាប់ នៅនាទីទី ១១ ដោយការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Van de Beek។ ហើយតាមដោយអតិតខ្សែប្រយុទ្ធ Liverpool កីឡាករ Ryan Babel រកបានមួយគ្រាប់ទៀតនៅនាទីទី ៣២ ជួយឲ្យហូឡង់នាំមុខ ២ទល់០ ។


ជិតចប់តង់ទី១ទៅហើយ កីឡាករ Virgil van Dijk ដែលជាប្រធានក្រុមថ្មី បានស៊ុតមួយគ្រាប់ទៀត នៅនាទី៤៥+២ ជួយឲ្យក្រុមជម្រើសជាតិហូឡង់ ឈ្នះជម្រើសជាតិព័រទុយហ្គាល់ ៣ទល់០។ឮ ដែលជួយឲ្យក្រុមរបស់លោក Ronald Koeman ស្គាល់ជ័យជម្នះលើកដំបូងចាប់តាំងពីឡើងកាន់ដំណែងមក
ការចាញ់យប់មិញគឺជាការបរាជ័យយ៉ាងអាម៉ាស់របស់ ព័រទុយហ្គាល់ ដោយឡែក Cristiano Ronaldo បានបញ្ចប់កំណត់ត្រាស៊ុតចូល៩ប្រកួតជាប់គ្នាត្រឹមប្រកួតនេះព្រោះមិនអាចរកគ្រាប់ឲ្យជម្រើសជាតិបាន។
គួរបញ្ជាក់ថា ព័រទុយហ្គាល់ស្ថិតក្នុងពូល B សម្រាប់ការប្រកួតពានរង្វាន់ World Cup នៅរុស្ស៊ីឆ្នាំ២០១៨ ដែលត្រូវជួបអេស្ប៉ាញ ម៉ារ៉ុក និងអ៊ីរ៉ង់ ខណៈហូឡង់មិនបានជាប់ការជម្រុះនោះទេ៕

ប្រភព៖ marca