ព្រមានអ៊ីតាលីមួយ! Oyarzabal ថាអេស្ប៉ាញ យកឈ្នះក្រុមណាក៏បានដែរ
ខ្សែប្រយុទ្ធ Mikel Oyarzabal បាននិយាយថាក្រុមអេស្ប៉ាញមិនខ្លាចក្រុមណាទាំងអស់ និងអាចយកឈ្នះការប្រកួតបានថែមទៀត។

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប្រកួតជាមួយក្រុមអ៊ីតាលី សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ខាងមុខនេះ។ ការប្រកួតរវាងក្រុមខ្លាំងទាំងពីរ ពិតជាជក់ចិត្តជាក់ជាមិនខាន ព្រោះអេស្ប៉ាញ ជាក្រុមខ្លាំងមួយមិនអាចមើលស្រាលនោះទេ ស្របពេលអ៊ីតាលីវិញកំពុងកាន់កំណត់ត្រា៣២ប្រកួតហើយមិនទាន់ស្គាល់ចាញើឡើយ។
មុនការប្រកួតឈានចូលមកដល់នេះដែរ Mikel Oyarzabal ខ្សែប្រយុទ្ធអេស្ប៉ាញ ក៏ចេញមុខនិយាយព្រមានទៅក្រុមអ៊ីតាលីថាអេស្ប៉ាញមិនខ្លាចក្រុមណានោះទេ៖ “ប្រសិនបើយើងលេងដូចអ្វីដែលយើងធ្លាប់ធ្វើ យើងអាចឈ្នះនរណាក៏បាន។ យើងគ្រាន់តែមានភាពជឿជាក់លើគំនិតរបស់យើងក្នុងការលេងបាល់ទាត់ប៉ុណ្ណោះ”៕