photo of ព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជស្វាយរៀង

តាមការប្រកាសពីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ពិធីប្រគល់ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៩ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៧ ខែតុលា ឆ្នាំ ២០១៩ នេះ នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយនឹងត្រូវប្រគល់ទៅដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី ២៥ ខាងមុននេះ ពោលគឺ ១ សប្តាហ៍មុនលីគកំពូលកម្ពុជាបញ្ចប់ការប្រកួតជាផ្លូវការ ។

photo of លីគកំពូលកម្ពុជា
ពានរង្វាន់លីគកំពូលកម្ពុជា

អមជាមួយនឹងការប្រកួតជាមួយនឹងក្រុមអាស៊ីអឺរ៉ុប យូណាយធីត ក្នុងសប្តាហ៍ទី ២៥ នេះ ក្រុមព្រះខ័នរាជស្វាយរៀង មាន ៦២ ពិន្ទុ ដាច់ក្រុមលេខ ២ វិសាខា ចំនួន ៨ ពិន្ទុ ដោយនៅសល់ការប្រកួតចំនួន ២ ប្រកួតទៀតប៉ុណ្ណោះ ដោយពិន្ទុនេះគ្រប់គ្រាន់ហើយក្នុងការគ្រងដំណែងជើងឯកនេះ ។

គួរបញ្ជាក់ដែរថា ក្រោយពីទទួលបានតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៩ នេះហើយ ក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវតំណាងឱ្យកម្ពុជា ចូលរួមវគ្គជម្រុះការប្រកួតក្នុងពានរង្វាន់ AFC CUP 2020 ហើយអាចនឹងចូលរួមក្នុងពានរង្វាន់មហាអនុតំបន់ទន្លេមេគង្គ ​Toyota Mekong Club Championship 2019 (TMCC) ប្រសិនបើពាននេះធ្វើឡើងវិញនៅឆ្នាំក្រោយ ៕