ក្លិបព្រះខ័នរាជស្វាយរៀង បានឈានដល់ការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Yeon Gi Sung ដែលធ្លាប់លេងឲ្យភ្នំពេញក្រោនមកចូលរួមសម្រាប់ត្រៀមរដូវកាលថ្មីនៃលីគគំពូលកម្ពុជាឆ្នាំ២០១៨ដែលនឹងឈានមកដល់នាខែកុម្ភៈខាងមុខ។

ក្លិបមានសេចក្តីសោមន្សរីករាយប្រកាសជាផ្លូវការនៃការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Yeon Gisung…

Posted by Preah Khan Reach Svay Rieng FC on Thursday, 6 December 2018

កាលមកដល់កម្ពុជាលើកទី១ អតីតជម្រើសជាតិកូរ៉េខាងត្បូងក្នុងកម្រិតយុវជនរូបនេះ ចំណាយពេលបានតែពាក់កណ្តាលរដូវកាលទេ ក៏ចែកផ្លូវទៅរកទ្រលំថ្មីគឺក្លិប PKNP ជាមួយ កែវ សុខផេង នៅលីគកំពូលម៉ាឡេស៊ី។ ប៉ុន្តែចុងក្រោយ ទំនងអ្វីៗមិនដូចរំពឹងទុក គេក៏ត្រឡប់មកកម្ពុជាម្តងទៀត ដោយយកព្រះខ័នរាជស្វាយរៀងជាផ្ទះ។

កីឡាកូរ៉េខាងត្បូងរូបនេះ មានសមត្ថភាពខ្ពស់ក្នុងការបញ្ចប់ទី។ រូបគេធ្លាប់ស៊ុតបាន៧គ្រាប់តែឯង ក្នុងជ័យជម្នះ ១១-០ របស់ភ្នំពេញក្រោន លើស៊ីម៉ាក់យូណាយធីតក្នុងឆ្នាំ២០១៧។