ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីយប់ថ្ងៃទី១២ ខែធ្នូ ម្សិលមិញ បានធ្វើការប្រកាសផ្លាស់ប្ដូរសមាជិកថ្មីដល់ទៅ២រូបក្នុងពេលតែ អំពីការចាកចេញ ក៏ដូចជាការនាំយកសមាជិកថ្មីរបស់ខ្លួន នៅក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងមមាញឹកនៅលីគកំពូលកម្ពុជា។

 ព្រះខ័នរាជស្វាយរៀង
ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង

ចាប់ផ្ដើមជាមួយ Harvey Read ដែលក្លឹបបានចុះកិច្ចសន្យាជាមួយកាលពីពាក់កណ្ដាលខែតុលា ពេលនេះត្រូវបានក្លឹបប្រកាសអំពីការសម្រេចចែកផ្លូវជាមួយយុវជនវ័យ២០ឆ្នាំដែលជាអតីតយុវជនរបស់ក្លឹប Stoke City ដោយសារហេតុផលផ្ទាល់ខ្លួនមួយចំនួន។ កីឡាកររូបនេះត្រូវបានដឹងផងដែរថាបានមកទឹកដីកម្ពុជាបានតែ១ថ្ងៃក្រោយមកក៏ត្រលប់ទៅប្រទេសកំណើតវិញ។

Harvey Read
Harvey Read

ដោយឡែកក្រោយមកក្នុងថ្ងៃដដែលនោះ ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសអំពីការឈាន់ទៅដល់ចុះកិច្ចសន្យាជាមួយកីឡាករសញ្ជាតិអាមេរិក អតីតសមាជិករបស់ក្លឹបភ្នំពេញក្រោន គឺកីឡាករខ្សែការពារ Jonathan Campbell ក្នុងកិច្ចសន្យារយៈពេល១រដូវកាល។

Jonathan Campbell
Jonathan Campbell

មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេស៤នាក់ហើយនៅក្នុងក្រុម រួមមានកីឡាករជប៉ុន Daisuke Kobayashi ដែលជាសមាជិកកាលពីរដូវកាលមុន រួមមជាមួយ Harley Willard ដែលបានច្រានចោលពាក្យចចាមអារាមអំពីការចាកចេញទៅប្រកបអាជីពនៅលីគទី២ស៊ុយអែត និងម្នាក់ទៀតគឺកីឡាករសញ្ជាតិកូរ៉េខាងត្បូង Yeon Gisung ដែលបានចុះហត្ថលេខាកាលពីសប្ដាហ៍មុន៕