​ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញសមាជិកថ្មី ជាកីឡាករបរទេសម្នាក់ទៀតហើយ គឺកីឡាករសញ្ជាតិកូរ៉េខាងត្បូង Whoo Hyun ដែលត្រូវលេងក្នុងតួនាទីជាខ្សែការពារ ​កីឡាករ​​សញ្ជាតិ​កូរ៉េខាងត្បូង​នេះ ​មាន​កម្ពស់១.៨៧ម៉ែត្រ ​ដែល​​ជា​អតីត​ខ្សែ​ការពារ​របស់​ក្លឹប Songkhla United លេង​នៅ​លីគ​ទី​៤ របស់​ថៃ។

photo of Whoo Hyun
Whoo Hyun

ដូច្នេះ Whoo Hyun គឺជាកីឡាករបរទេសទី៣ របស់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីកីឡាករអាហ្វ្រិកខាងត្បូង Shane Booysen និងកីឡាករជប៉ុន Daisuke Kobayashi ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការបង្ហាញសមាជិកថ្មីនេះ ធ្វើឡើងស្របពេលក្រុមព្រះខ័នរាជស្វាយរៀង ទើបរងបរាជ័យ ៣ប្រកួតផ្ទួនៗ ក្នុងនោះចាញ់ក្រសួងការពារជាតិ ៥-០, ចាញ់ក្រុមចំណូលថ្មីវិសាខា ៥-១ និងក្រុមចំណូលថ្មីសូលទីឡូអង្គរ ៣-២ កាលពីថ្មីៗនេះ