photo of Privat Mbarga
​កីឡាករ Privat Mbarga

ថ្មីៗនេះ ​កីឡាករ Privat Mbarga ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបន្តចុះកុងត្រារយៈពេលវែង នៅបន្តរួមរស់ជាមួយនឹងក្លឹបបន្តទៀត ក្រោយពេលដែលរូបគេ គឺជាចំណែកដ៏ធំក្នុងការនាំពានរង្វាន់លីគកំពូលកម្ពុជា ដល់ក្រុមមកពីខេត្តស្វាយរៀងមួយនេះ។

Privat Mbarga រកបាន ៣៤គ្រាប់ហើយ នៅលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី ២៥ នេះ តាមពីក្រោយដោយកីឡាកររបស់ក្លឹបក្រសួងការពារជាតិ Dzamar Bata (៣១គ្រាប់)។ កីឡាកររូបនេះ បានចាកចេញពីក្លឹបអាស៊ីអ៊ឺរ៉ុប កាលពីដើមរដូវកាល មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង ក្រោយពេលដែលជាប់ជាកីឡាករលេខ២ ស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាល ២០១៨៕