photo of ព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើល
ព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើល

ក្រុមព្រះ​ខ័នរាជ​ស្វាយរៀង ​​បាន​ឈ្នះ​​​ជើង​ឯក​ពានរង្វាន់សម្តេច ហ៊ុនសែន ជា​លើក​ទី​៤ ក្រោយបំបាក់​ណាហ្គា​វើល​​​ដោយ​លទ្ធផល​ ៣-០ ​ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ កាលពីម្សិលមិញ ​​​នៅ​ពហុកីឡដ្ឋាន​ជាតិ។

​ខ្សែ​ប្រយុទ្ធ សុខ សំណាង រកបាន២គ្រាប់នៅ​នាទី​​ទី​២២ និង​នាទី​ទី​៣១​ និង ហ៊ុយ ផល្លីន ដែលប្តូរចូលនៅវគ្គទី២ ជាអ្នកស៊ុតគ្រាប់ជ័យជម្នះ ៣-០ អោយក្រុមលោក សំ វ៉ាន់ដេត។

ជ័យជម្នះនេះ បានជួយអោយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង គ្រងជើងឯក Hun Sen Cup ជាលើកទី៤ អមដោយប្រាក់រង្វាន់៨០លានរៀល។

​បើ​គិត​ត្រឹម​ឆ្នាំ​​នេះ​ជា​លើក​ទី​១១​ ហើយ​នៃ​ការ​បង្កើត​ពាន Hun Sen Cup ក្នុង​នោះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​បាន ៤ លើក ភ្នំពេញ​ក្រោន​ឈ្នះ​បាន ២ លើក​ក្រសួង​ការពារ​ជាតិ​ឈ្នះ​បាន ២ លើក​ណាហ្គា​ឈ្នះ​បាន​១​លើក ប៉ូលិស ឈ្នះ​បាន​១​លើក​ និង​ខេមរា​កីឡា ឈ្នះ​បាន​១​លើក​ផង​ដែរ៕

photo of ពានរង្វាន់ ហ៊ុន សែន ខាប់២០១៧
ពានរង្វាន់ ហ៊ុន សែន ខាប់២០១៧