ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោនដោយបាល់ប៉េណាល់ទីកាត់ក្ដី
ក្រុមជោគជ័យជាងគេ ព្រះខ័នខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោនដោយបាល់ប៉េណាល់ទីកាត់ក្ដីដោយលទ្ធផល ៥-៤ ដើម្បីឡើងទៅជួបបឹងកេត។ អ្នកស៊ុតអត់ចូលសម្រាប់ភ្នំពេញក្រោន គឺ សឿត បារាំង និង ប្រាក់ ធីវ៉ា សម្រាប់ ភ្នំពេញក្រោន ខណៈ នេន សុធារ័ត្ន ក៏ត្រូវសង្គ្រោះដោយ អ្នកចាំទី គង់ ច័ន្ទវុទ្ធី។ ការស៊ុតប៉េណាល់ទីកាត់ក្ដីនេះចំនួន ៦ គ្រាប់ម្នាក់។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវប្រកាសនាពេលក្រោយដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។
វគ្គទី១ មិនមានការស៊ុតបញ្ចូលទីគ្នានោះទេ ប៉ុន្តែឱកាសស្រាលៗដែលសង្គ្រោះដោយអ្នកចាំទីទាំងពីរ។ នៅវគ្គទី១នេះ ម៉ៅ ពិសិដ្ឋ, វ៉ា សុខថន និង យ៉ើ មូស្លីម សុទ្ធតែមានឱកាសស៊ុតតែត្រូវសង្គ្រោះដោយ អាំ សុវណ្ណរ៉ាត់ អ្នកចាំទីរបស់ ព្រះខ័នរាជស្វាយរៀង។ ចំណែក ណុប តុលា , គឺម សុខយុទ្ធ , និង ហូយ ផល្លីន សុទ្ធតែមានឱកាសទាត់ទីដូចគ្នាសម្រាប់ក្រុមមកពីខេត្តស្វាយរៀង ប៉ុន្តែមិនបានសម្រេចឡើយព្រោះជួយបានដោយ គង់ ច័ន្ទវុទ្ធី។
ចូលដល់វគ្គទី២ ភ្នំពេញក្រោនបានបង្កើតឱកាសជាច្រើនគួរឲ្យកត់សម្គាល់។ នាទីទី ៦៧ ប្រាក់ ធីវ៉ា លើកបាល់ហ្វ្រីឃីក ហើយ យ៉ើ សាហ្វី ហក់តែស្រាលបន្តិច ហើយ អ្នកចាំទី អាំ សុវណ្ណរ៉ាត់ ចាប់បាន។ នាទីទី៧១ វ៉ា សុខថន ស៊ុតបុកអ្នកចាំទីអាំ សុវណ្ណរ៉ាត់ ធ្វើឲ្យបាល់ក្រឡកចេញពេលដាច់ ជាមួយអ្នកចាំទី។ មិនយូរប៉ុន្មាន ត្រឹម ២ នាទីបន្ទាប់ ប្រាក់ ធីវ៉ា រត់ពីមុខខ្សែការពារ ព្រះខ័នរាជស្វាយរៀងទៅហើយ ប៉ុន្តែស៊ុត ខុសទីបន្តិច។ បន្ទាប់មកឱកាសក្បែរៗទីមិនសូវមានទេ ដោយក្រុមទាំងពីរលេងផ្ដាច់ចង្វាក់នៅមុខដំបូលទូក រហូតដល់បញ្ចប់ក្នុងលទ្ធផល ០-០។
ការទាត់បាល់កាត់ក្ដី ១១ ម៉ែត្រ៖
ព្រះខ័នរាជស្វាយរៀង ៖
នេន សុធារ័ត្ន អត់ចូល (សង្គ្រោះ), សឿល វិសាល ចូល , សុខ សំណាង ចូល, សំអឿន ពិដោរ ចូល, ហូយ ផល្លីន ចូល, សួន សុវណ្ណ ចូល
ភ្នំពេញក្រោន៖
យ៉ើ មូស្លីម ចូល, អនចាន់ប៉ូលីន ចូល, វ៉ា សុខថន ចូល, សុខ សុវណ្ណ ចូល, សឿត បារាំង អត់ចូល(សង្គ្រោះ), ប្រាក់ ធីវ៉ា អត់ចូល(សង្គ្រោះ)