​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC Cup ​កាល​ពី​យប់មិញ​នេះ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​របស់​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Ceres ​របស់​ហ្វីលីពីន​ក្នុង​លទ្ធផល ៤-០។

photo of Ceres Negros
Ceres Negros ៤-០ ព្រះខ័នរាជស្វាយរៀង

និយាយពីការប្រកួត ៤គ្រាប់របស់ម្ចាស់ផ្ទះ Ceres Negros គឺរកបាននៅវគ្គទី១ ចំនួន ២គ្រាប់ ដោយកីឡាករ​ Takashi Odawara នៅនាទី១២ និងគ្រាប់ទី២ ដោយកីឡាករ Joshua Grommen នៅនាទី១៤។

ចូលដល់វគ្គទី២ គ្រាប់បាល់ចំនួន ២គ្រាប់ទៀតរកបានដោយកីឡាករ Bienvenido Maranon របស់ Ceres ២គ្រាប់ម្នាក់ឯង នានាទី៥៥ និង៧០ នាំឲ្យលទផលបញ្ចប់ ៩០នាទីពេញ ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ Ceres Negors ដោយលទ្ធផល ៤ទល់០។

​លោក Conor Nestor ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​បញ្ជាក់​ថា​ជា​ចំណុច​របត់​ក្នុង​ការ​ប្រកួត​ៗថា ” ​ក្រុម​ស្វាយ​រៀង​បាន​បង្កើត​កំហុស​មែន​សម្រាប់​ប្រកួត​នេះ ទើប​បង្ក​ឱ្យ​មាន​គ្រាប់​បាល់​ទី​១។ តែ​សម្រាប់​គ្រាប់​បាល់​ទី​២​វិញ ​ជា​គ្រាប់​បាល់ Handball ​(បាល់​ប៉ះ​ដៃ) ​ដែល​បង្ក​ឡើង​ដោយ​កីឡាករ​ម្នាក់​ដែល​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ធ្វើ​ឱ្យ​ស្វាយ​រៀង​បាន​បាល់​ប៉េណាល់ទី។ ដូច្នេះ​ហើយ ប្រសិន​បើ​អាជ្ញាកណ្ដាល​ចាប់​បាល់​ប៉ះ​ដៃ​របស់​កីឡាករ​រូប​នេះ ​ដោយ​ឱ្យ​កាត​លឿង​ដល់​រូបគេ ​បូក​ជាមួយ​កាត​លឿង​ដែល​គេ​បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ទៀត។ ​នោះ រូបគេ​នឹង​បាន​កាត​ក្រហម ​ហើយ​ស្វាយ​រៀង ​នឹង​បាន​បាល់​ប៉េណាល់ទី ​នៅ​ត្រឹម​ក្រុម Ceres ​នាំ​មុខ ១-០ ប៉ុណ្ណោះ។ ​ដូច្នេះ​ត្រឹម​លទ្ធផល ១-០ ​ហើយ​បាន​បាល់​ប៉េណាលទី ​និង​ក្រុម Ceres ​សល់​គ្នា​ត្រឹម​១០​នាក់​ទៀត ​នោះ​លទ្ធផល​ប្រកួត​នេះ ​អាច​ប្រែប្រួល​មិន​ខាន។ ”

យ៉ាងណាមិញ ​លោក​បាន​បញ្ជាក់​ថា​ក្រុម​នឹង​ប្រឹងប្រែង​ឡើង​វិញ​សម្រាប់​ការ​បន្ត​បន្ទាប់​ទៀត ​ក្នុង​ពាន​រង្វាន់ AFC Cup ​នេះ ត្បិត​អី​ការ​ប្រកួត​នៅ​សល់​ច្រើន​ប្រកួត​ទៀត៕