ភរិយារបស់ Messi រំអុកឲ្យ Messi ចាកចេញពី PSG វិញ
កីឡាករឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា ត្រូវភរិយារបស់ខ្លួន រំអុកឲ្យចាកចេញពី Paris Saint Germain វិញ។

ជាការពិតណាស់ Messi បានផ្លាស់ពី Barcelona មកកាន់ PSG កាលពីរដូវក្តៅកន្លងទៅនេះ បន្ទាប់ពី Barca មិនអាចបន្តកុងត្រាថ្មីឲ្យគេបាន។ ជាក់ស្តែង ចាប់ផ្តើមតាំងពីមកដល់ PSG យើងឃើញថាគេមានឧបសគ្គច្រើន ជាពិសេសនោះគឺ កត្តាអាកាសធាតុដែលគេ ពិបាកក្នុងការសម្របខ្លួន។
លើសពីនេះទៅទៀត យើងឃើញថា គេពុំសូវមានឥទ្ធិពលខ្លាំងដូចកាលនៅ Barca ទេ ដោយរដូវកាលនេះនៅ PSG គេចំណាយពេល ១១ប្រកួត ទើបតែរកគ្រាប់បាល់បាន១គ្រាប់ប៉ុណ្ណោះ។
បើយោងតាមសារកាសែត El Nacional បានចុះផ្សាយថា ភរិយារបស់ Messi បានរំអុកឲ្យ Messi ចាកចេញពី PSG ហើយត្រលប់ទៅ Barca ព្រោះអ្នកនាងក៏ពិបាកសម្របខ្លួនជាមួយអាកាសធាតុ នៅរដ្ឋធានីប៉ារីស ដូចគ្នា ហើយមួយវិញទៀតគឺ កូនៗរបស់អ្នកនាងក៏ពិបាករស់នៅដែរ ព្រោះពួកគេនៅនឹកស្រណោះ ចង់ជួបមិត្តភក្តិរបស់គេនៅ ទីក្រុង Barcelona វិញ៕