photo of Mario Balotelli
Mario Balotelli​​ of Nice

អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City និង Liverpool កីឡាករ Mario Balotelli នឹងអាច​ចាកចេញ​ពី​ក្របខ័ណ្ឌបារាំង Ligue 1 ទៅ​ Premier League ឬ​ Serie A វិញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​ ព្រោះកិច្ចសន្យារបស់ខ្លួនផុតកំណត់ ។

ហើយលោក Mino Raiola ជាភ្នាក់ងាររបស់ Balotelli បាននិយាយថា៖ «គាត់មានតម្លៃខ្លួន 100 លានអឺរ៉ូ ប្រសិនក្លឹបណាមួយចង់បានគាត់ ។ គាត់បន្តទៀតថា ខ្លួនកំពុងចរចាជាមួយក្លឹបនានា នៅក្នុងប្រទេសអ៊ីតាលី និងអង់គ្លេស អំពីការផ្លាស់ប្តូរខ្សែប្រយុទ្ធម្នាក់របស់ខ្លួន ។ Balotelli បានត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ត្រឡប់​ទៅ​វិញ ​ព្រោះ​គេ​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​ក្នុង​ចំណោម​ 10នាក់​លើ​លោក»៕

ប្រភពពី៖ mirror