photo of Kevin De Bruyne
Kevin De Bruyne of Manchester City

យោងតាមរបាយការណ៍បានឱ្យដឹងថា Real Madrid បានទាក់ទងភ្នាក់ងាររបស់កីឡារ Kevin De Bruyne ពីការផ្លាស់ប្តូររបស់កីឡាករម្នាក់នៅក្លឹប Manchester City ។

គេហទំព័រទីក្រុង City Watch កំពុងអះអាងថា ក្លឹបយក្សអេស្ប៉ាញនេះបានទំនាក់ទំនងទៅកាន់លោក Patrick De Koster ដែលតំណាងឱ្យកីឡាករសញ្ចាតិ បែលហ្ស៊ិករូបនេះ De Bruyne ។

ត្រូវបាននិយាយថាគ្មានវិធីណា ដែលត្រូវបានធ្វើឡើងចំពោះក្លឹបនេះទេ ប៉ុន្តែបានជូនដំណឹងដល់ De Bruyne កីឡាករអាយុ 26 ឆ្នាំរូបនេះ ពីការចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការនាំយករូបគេទៅកាន់ពហុកីឡាដ្ឋាន Bernabeu របស់ Real Madrid ។

ប៉ុន្តែវាត្រូវបានគេអះអាងថា អតីតតារាបាល់ទាត់របស់ Chelsea រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ស្នាក់នៅទឹកដី Etihad ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ Real ក៏ដោយ ។

photo of Kevin De Bruyne
Kevin De Bruyne of Manchester City

ហើយរបាយការណ៍នេះ បាននិយាយថា De Bruyne បានត្រៀមខ្លួនក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយនៅប៉ុន្មានខែខាងមុខទៀត ដើម្បីបញ្ឈប់ការចាប់អារម្មណ៍របស់ពួកគេ ។

ប្រភពពី៖ thesun