photo of Christian Eriksen
Christian Eriksen of Tottenham Hotspur

ភ្នាក់ងាររបស់ Christian Eriksen បាននិយាយថា គាត់មានចិត្តរំភើបណាស់ ពេលឃើញកីឡាករបស់ខ្លួនមានក្លឹបធំៗនៅអឺរ៉ុបចាប់អារម្មណ៍ដូចជា Manchester United និង Real Madrid ជាដើម ។

នៅរដូវកាលនេះ Eriksen មានទម្រង់លេងល្អខ្លាំងណាស់ សម្រាប់ក្រុម Tottenham ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់និង បញ្ចូនបាល់អោយមិត្តរួមក្រុមស៊ុតបាន 9គ្រាប់ ក្នុងការប្រកួតទាំងអស់ នៅរដូវកាលនេះ។

ភ្នាក់ងាររបស់ Eriksen បាននិយាយថា៖ «ខ្ញុំមិនអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមនោះទេ »  ប៉ុន្តែពាក្យចចាមអារ៉ាមនោះ កើតចេញពី Real Madrid និង Manchester United គឺខ្ញុំពិតជារីករាយណាស់។ មានក្លឹបធំៗចង់បានគាត់តាំងពីអាយុ 14ឆ្នាំមកម្លេះ ដែលក្នុងនោះមាន Chelsea,  AC Milan និង Barcelona ជាដើម» ៕

ប្រភពពី៖ goal