ភ្នាក់ងាររបស់ FIFA លោក Alessio Sundas ត្រូវបានគេរាយការណ៍ថា គាត់កំពុងធ្វើកិច្ចចរចាជាមួយ អ្នកតំណាង របស់ក្លឹប Barcelona ឱ្យលក់ Lionel Messi ទៅក្លឹបមួយនៅក្របខ័ណ្ឌ Serie A របស់អីុតាលី។

ភ្នាក់ងាររបស់ FIFA ជម្រុញឱ្យ Barce ឱ្យលក់ Messi ទៅកាន់ក្លឹបនៅ Serie A
ភ្នាក់ងាររបស់ FIFA ជម្រុញឱ្យ Barce ឱ្យលក់ Messi ទៅកាន់ក្លឹបនៅ Serie A

ពិតណាស់ពិតជាបានដឹកហើយ ដោយ Real Madrid សម្រេចចិត្តលក់ Cristiano Ronaldo ទៅឱ្យក្លឹបយក្សអ៊ីតាលី Juventus​ ក្រោយពីគាត់ចំណាយពេល 9 ឆ្នាំជាមួយនឹងក្លឹប Los Blancos នេះ ហើយក៏លោកបានចាកចេញពីការប្រកួតប្រជែងគ្នាជាមួយ Messi រយៈជាងពេល 1 ទសវត្សរ៍ផងដែរ។

តាមរបាយការណ៍ Calciomercato ឥឡូវនេះបានថ្លែងថាបច្ចុប្បន្ននេះភ្នាក់ងាររបស់ FIFA លោក Alessio Sundas កំពុងពិភាក្សាជាមួយអ្នកគ្រប់គ្រងទូទៅនៃក្លឹប Barcelona លោក Pep Segura និងឪពុករបស់ Messi ក្នុងការនាំយកតារាបាល់ទាត់សញ្ចាតិអាហ្សង់ទីនរូបនេះទៅតារាងមួយនៅ Serie A របស់អីុតាលី។

ភ្នាក់ងាររបស់ FIFA លោក Alessio Sundas
ភ្នាក់ងាររបស់ FIFA លោក Alessio Sundas

លោក Sundas បាននិយាយថា «នៅថ្ងៃនេះខ្ញុំមានការផ្លាស់ប្តូរអ៊ីម៉ែលជាមួយលោក Pep Segura ជាអ្នកចាត់ការទូទៅនៅក្លឹប Barcelona និងជាមួយឪពុករបស់ Leo ដែលយកចិត្តទុកដាក់លើចំណាប់អារម្មណ៍របស់គាត់។ ការឆ្លើយតបរបស់ពួកគេមិនមែនជារឿងធំទេក្នុងរឿងនេះ។ នោះធ្វើឱ្យខ្ញុំគិតថាមានឱកាសតិចតួចណាស់ក្នុងការឃើញកីឡាករ Messi លេងនៅអ៊ីតាលី»៕

ប្រភព៖ sportskeeda