ភ្នាក់ងាររបស់ខ្សែប្រយុទ្ធសញ្ចាតិបារាំង Nabil Fekir បាននិយាយថា កីឡាកររបស់គាត់នៅតែអាចចូលរួមជាមួយក្រុម Liverpool នៅរដូវក្តៅនេះបាន។

photo of Nabil Fekir
Nabil Fekir​ of Lyon

ហង្សក្រហម Liverpool ដាក់គោលដៅយ៉ាងខ្លាំងក្នុងការទិញ Fekir អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែលក្លឹបនេះចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធវ័យ 24 ឆ្នាំរូបនេះក្នុងតម្លៃ 53លានផោនពី Lyon បុន្តែសំណើរទិញនេះត្រូវបានបិទការចរចារគ្នាព្រោះសំណើរទិញនេះគឺមិនសមនឹងខ្សែប្រយុទ្ធរបស់ខ្លួនឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ភ្នាក់ងាររបស់ Fekir លោក Jean-Pierre Bernes បានផ្តល់ក្តីសង្ឃឹមដល់ Liverpool ក្នុងការចុះចាញ់ខ្សែបំរើប្រយុទ្ធនេះ។ ដោយនិយាយថាលោកនឹងបើកការចរចារម្ដងទៀតដើម្បីពិភាក្សារឿងតម្លៃផ្ទេរ ៕

ប្រភពពី៖ Metro