យោងតាមកាសែតអ៊ីតាលី  Calciomercato  បានបង្ហើបថា តោខៀវ Chelsea ចង់បានខ្សែប្រយុទ្ធ Hirving Lozano  វ័យ 23 ឆ្នាំរូបនេះ មក ទឹកដី  Stamford Bridge ខែមករានេះ ក្រោយបង្ហាញខ្លួនយ៉ាងល្អនៅជាមួយក្លឹបនៅហុល្លង់។

ភ្នាក់ងារ៖ ខ្សេប្រយុទ្ធ Lozano នៅ PSV រហូតដល់រដូវក្តៅនេះមិនទៅណាទេ
ភ្នាក់ងារ៖ ខ្សេប្រយុទ្ធ Lozano នៅ PSV រហូតដល់រដូវក្តៅនេះមិនទៅណាទេ

ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗនៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីការបង្ហាញដ៏អស្ចារ្យរបស់គាត់នៅក្នុងក្របខ័ណ្ឌ Eredivisie និង Champions League ហើយក្លឹបជាច្រើនរួមមានដូចជាក្លឹប Chelsea , Barcelona , Napoli និង Tottenham Hotspur ជាដើមសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករូបនេះ ។ របាយការណ៍ថ្មីៗនេះបានបញ្ជាក់ថាក្លឹប Napoli និង Chelsea កំពុងនាំមុខគេក្នុងចុះហត្ថលេខាលើកីឡាករ Lozano នាខែមករានេះ។

ប៉ុន្តែបើតាមសម្ដីភ្នាក់ងាររបស់លោក Mino Raiola បានឱ្យដឹងថាកីឡាករសញ្ជាតិមិចស៊ីកូរូបនេះមិនអនុញ្ញាតឱ្យចាកចេញពីក្លឹប PSV នៅខែមករានេះឡើយ ត្រូវរង់ចាំរដូវដល់ចប់រដូវក្ដៅនេះសិន៕

ប្រភព៖ Goal