លោក​ Marcelo Pettinati ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​ប្រយុទ្ធ​ Gabriel Jesus បាន​និយាយ​ទៅ​កាន់​កំពូល​អ្នកកាសែត​ Fabrizio Romano ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ធ្លាប់​និយាយ​មួយ​ខាង​ក្លឹប​ Arsenal ហើយ​កីឡាករ​ Manchester City រួប​នេះ​ក៏​ពេញ​ចិត្ត​នឹង​គម្រោង​របស់​ពួក​គេ​ ប៉ុន្តែ​នៅ​កំពុង​គិតគូរ​នឹង​សំណើ​ចង់​បាន​របស់​ ៦ក្លឹប​ផ្សេង​ទៀត​ ដែល​បាន​ដាក់​ពាក្យ​មក​។

Gabriel Jesus
Gabriel Jesus

លោក​ Pettinati បាន​និយាយ​ថា​៖” យើង​ធ្លាប់​និយាយ​គ្នា​ជា​មួយ​នឹង​ក្លឹប​ Arsenal រឿង​អនាគត​ Gabriel Jesus យើង​ទាំង​អស់​គ្នា​ពេញ​ចិត្ត​នឹង​គម្រោង​ដែល​ពួក​គេ​ផ្ដល់​ឲ្យ​។

អញ្ចឹង​រឿង​ទៅ​ហ្នឹង​គឺ​អាច​នឹង​មាន​ឱកាស​នឹង​កើត​ឡើង​ ដោយ​ឥឡូវ​នេះ​កំពុង​ចរចា​ពិភាក្សា​បន្ថែម​។ យ៉ាង​ណា​ក្នុង​ពេល​នេះ​មាន​ ៦ក្លឹប​ទៀត​ក៏​ទាក់ទង​ចង់​បាន​ Gabriel Jesus ផង​ដែរ​ តែ​គេ​ឥឡូវ​នេះ​កំពុង​តែ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ចុង​ក្រោយ​ឲ្យ​ Man City សិន​បន្ទាប់​មក​យើង​នឹង​ដឹង​ច្បាស់​ការ​ហើយ​ នឹង​មាន​អ្វី​កើត​ឡើង​ “។​

Gabriel Jesus ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ចាកចេញ​ពី​ Man City បន្ទាប់​ក្លឹប​ប្រកាស​កុងត្រា​ជា​ផ្លូវ​ការ​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​ Erling Haaland ។

Jesus បាន​មក​លេង​ឲ្យ​ Man City តាំង​ពី​ឆ្នាំ​២០១៧ ដោយ​ចូល​រួម​លេង​សរុប​បាន​ ២៣៤ប្រកួត​ និង​ស៊ុត​ចូល​ ៩៥គ្រាប់​៕