លោក​ Philippe Lamboley ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​ Anthony Martial បាន​និយាយ​ទៅ​កាន់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​រូប​នេះ​ចង់​ចាក​ចេញ​ពី​ Manchester United នៅ​ខែ​មករា ឆ្នាំ​២០២២​ខាង​មុខ​។

Anthony Martial
Anthony Martial

លោក​ Philippe បាន​និយាយ​ថា​៖” Anthony គេ​ចង់​ចាក​ចេញ​ពី​ក្លឹប​នៅ​ខែ​មករា ខាង​មុខ​នេះ​។ គេ​ត្រូវ​ការ​ចង់​ចូល​រួម​លេង​ក្នុង​ការ​ប្រកួត​ឲ្យបានច្រេីន។ គេ​មិន​ចង់​ទាំង​នៅ​បន្ត​នៅ​រហូត​ដល់​ខែ​មករា ខាង​មុខ​នេះ​ផង​ អញ្ចឹង​ហើយ​ខ្ញុំ​នឹង​និយាយ​ជា​មួយ​ខាង​ក្លឹប​ឆាប់ៗ​នេះ​។

នៅ​ក្នុង​រដូវកាល​នេះ​ Martial ចូល​លេង​បាន​ ១០​ប្រកួត​ឲ្យ​ Man Utd ដោយ​រក​បាន​ ១គ្រាប់​ កីឡាករ​នេះ​ត្រូវ​បាន​ដាក់​អង្គុយ​លើ​បង់​៦ប្រកួត​ អវត្ត​មាន​ពី​ប្រកួត​ដោយ​សារ​របួស​៦ប្រកួត​៕