លោក​ Wagner Ribeiro ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​ប្រយុទ្ធ​ Neymar បាន​និយាយ​ទៅ​កាន់​ Goal នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ទោះ​ជា​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការ​ចាក​ចេញ​យ៉ាង​ក៏​ដោយ​ តែ​ជំហរ​របស់​ Neymar គឺ​ច្បាស់​លាស់​គឺ​ចង់​បន្ត​នៅ​ជា​មួយ​ Paris Saint Germain ទៀត​។

Neymar
Neymar

លោក​ Wagner បាន​និយាយ​ថា​៖” ទោះ​ជា​មាន​​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការ​ចាក​ចេញ​យ៉ាង​ក៏​ដោយ​តែ​ Neymar គឺ​គេ​កំពុង​តែ​ផ្ដោត​លើ​តែ​ PSG ទេ​គេ​ចង់​ឈ្នះ​ Champions League នៅ​ទីនោះ​។ គេ​កំពុង​តែ​ធ្វើ​ការ​ចាប់​យក​ក្ដី​ស្រមៃ​របស់​គេ​សារជា​ថ្មី​ហើយ​ “។

ទាក់ទង​នឹង​រឿង​រ៉ាវ​ទាំង​នេះ​ Neymar ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ PSG មាន​គោលបំណង​លក់​គេ​ចេញ​ឲ្យ​តែ​ក្លឹប​ណា​ឲ្យ​ត្រូវ​ថ្លៃ​ ប៉ុន្តែ​ជំហរ​ Neymar គឺ​ធ្លាប់​បញ្ជាក់​ច្បាស់​ប៉ុន្មាន​ដង​ហើយ​ថា​គេ​នៅ​តែ​បន្ត​ជា​មួយ​ PSG ៕