ក្រោយពីមិនសូវបានបង្ហាញខ្លួនកាលពីរដូវកាលមុននឹងមិនជាប់ជម្រើសជាតិបារាំង ពេលនេះកីឡាករ Anthony Martial បានត្រៀមរៀបចំខ្លួនចាកចេញពីទឹកដី Old Trafford ហើយ។

photo of Anthony Martial
Anthony Martial

ពិតណាស់ លោក Philippe Lamboley ដែល​ជា​ភ្នាក់ងារ​របស់ Martial បាន​និយាយ​ថា United ចង់​ពង្រីក​កុងត្រា​ជាមួយ ​Martial ​មិន​ចង់​ឱ្យ​កីឡាករ​បារាំង​រូប​នេះ​ចេញ​ពី​ក្លឹប​ឡើយ។ ប៉ុន្តែ ​Martial គឺមិន​ចង់​នៅ​ទៀត​ទេ ព្រោះ​ការបង្ហាញខ្លួននៅលើទីលានគឺមិនសូវមានសោះកាលពីរដូវកាលមុន ។

រដូវកាល 2017/18 ក្រោមការដឹកនាំរបស់លោក Jose Mourinho ខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះលេងបាន 30ប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស ប៉ុន្តែបានជាប់ជម្រើសដំបូងត្រឹម 12ប្រកួតប៉ុណ្នោះ ដូចឆ្នេះហើយទើមគាត់មិនសូវមានអារម្មណ៍ល្អសោះជាមួយក្លឹបនេះ ៕

ប្រភពពី៖ Goal