photo of Alexis Sanchez
Alexis Sanchez of Arsenal

ភ្នាក់ងាររបស់ Alexis Sanchez បានធ្វើដំណើរទៅប៉ារីសដើម្បីពិភាក្សាជាមួយ PSG ។ កីឡាករអន្តរជាតិ ឈីលី (Chile) រូននេះ មិនបានចុះហត្ថលេខាលើកិច្ចសន្យាបន្ថែមទៀតជាមួយក្រុម Arsenal ទេ ហើយគាត់និងអាចចាកចេញពីក្លឹប នៅលើការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ។

ក្លឹប Manchester City បានចុះកុងត្រាទិញកីឡាករ Sanchez នៅក្នុងដំណាក់កាលចុងក្រោយ នៃរដូវកាលផ្ទេរនៅរដូវក្តៅនេះ ប៉ុន្តែក្រុមកាំភ្លើងធំ Arsenal បានដកខ្លួនចេញពីកិច្ចព្រមព្រៀង 60 លានផោននេះ ដោយសារតែពួកគេមិនមានលទ្ធភាពទទួលបានការផ្លាស់ប្តូរទាន់ពេលវេលាឡើយ ។

ភ្នាក់ងាររបស់លោក Sanchez ក៏បានធ្វើកិច្ចចរចាជាមួយក្រុម Paris Saint-Germain ផងដែរនៅរដូវក្តៅនេះ ហើយយោងតាមសារព័ត៌មាន ​​Canal Plus រាយកាណ៍ថា កិច្ចចរចាថ្មីបានចាប់ផ្តើមនៅក្នុងរដ្ឋធានីប្រទេសបារាំងកាលពីល្ងាចថ្ងៃអង្គារ ។

លោក Arsene Wenger បានសារភាពពីមុនថាលោក Sanchez អាចនឹងត្រូវលក់ក្នុងខែមករាខាងមុខនេះ ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់បានប្រកាសថា គាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាកចេញពីក្លឹបនៅលើការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ។

ប្រភពពី៖ metro